MokroborAds

HUAWEI P20 និង HUAWEI P20 Pro កំពុងត្រូវប៉ាន់កំឡុងពេលរង់ចាំយ៉ាងយូ

 HUAWEI CBG (Consumer Business Group)​ នៅទីបំផុតបានបញ្ចេញម៉ូដែល HUAWEI P20 ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺ HUAWEI P20 និង HUAWEI P20 Pro ។ HUAWEI P20 Pro មានកាមេរ៉ា Leica បីដងដំបូងបង្អស់នៅលើពិភពលោកហើយឧបករណ៍ទាំងពីរនេះរួមបញ្ចូលបច្ចេកវិទ្យារបស់ អេអាយ(AI) ដែលមិនធ្លាប់មានពីមុនមក ដោយរួមបញ្ចូលគ្នារវាងបច្ចេកវិជ្ជានិងសិល្បៈដើម្បីនាំមកនូវបទពិសោធន៍ថ្មីៗស្មាតហ្វូន។

HUAWEI P20 : 4GB + 128GB
HUAWEI P20 Pro : 6GB + 128GB



ក្រុមហ៊ុន HUAWEI បានរំពឹងទុកថ្មីសម្រាប់ការថតរូបតាមស្មាតហ្វូនជាមួយនឹងការបង្ហាញខ្លួននៃ HUAWEI P9 ដែលជាកាមេរ៉ា Leica dual ដំបូង នឹងការបង្ហាញខ្លួនជាលើកដំបូងនៃស៊េរី HUAWEI P20 ក្រុមហ៊ុនបានធ្វើឱ្យរូបភាពដែលមានគុណភាពវិជ្ជាជីវៈក្លាយជាបទពិសោធន៏យ៉ាងល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នា។

លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei CBG បានមានប្រសាសន៍ថា "យើងស្វែងរកគំនិតដែលចេញពីសិល្បករដើម្បីបន្តអភិវឌ្ឍទៅមុខ ជាមួយនឹងវិធីសាស្ត្រក្នុងការរចនា ការច្នៃប្រឌិត" ។ ស៊េរី HUAWEI P20 បានធ្វើការសហការជាមួយ Leica ។ ជាមួយនឹងកាមេរ៉ាដ៏អស្ចារ្យមានសម្ថភាពគុណនឹងបីដងនៅលើ HUAWEI P20 Pro និងចែករំលែកទៅកាន់ជុំវិញពិភពលោក។

DxOMark ជាក្រុមហ៊ុនធ្វើតែសលើកាមេរ៉ា បានលើកឡើងថា ត្រកូល HUAWEI P20 ជាប្រភេទទូរស័ព្ទមានប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់និងឆ្លាតវៃនៅក្នុងបទពិសោធន៍នៃការថតរូបតាមស្មាតហ្វូន។ AI Image Stabilization ជាបច្ចេកវិទ្យាកាត់បន្ថយរំញ័រនៅពេលថតរូបធ្វើអោយរូបភាពហ្នឹងបានល្អ។

CPU : Kirin 970
Memory : 4GB /Pro 6GB
Storage: 128GB
Micro SD : No
Display size : 6.1-inch OLED
Resolution : 2,240 x 1,080
Battery : 4,000mAh
Size : 155mm x 73.9mm x 7.65 mm
Weight : 180g
OS : Android 8.1 Oreo

No comments