MokroborAds

លក់ផលិតផលឲ្យក្រុមហ៊ុន


ប្រសិនបើអ្នកមិនមានផលិតផលឬមិនមានក្រុមហ៊ុនអ្នកគួរតែបង្កើតក្រុមលក់មួយដែលប្រមូលផ្តុំមនុស្សដែលមានឆន្ទៈក្នុងការលក់ពិតប្រាកដឲ្យចូលរួមក្រុមរបស់យើងដោយយើងត្រូវប
ណ្តុះបណ្តាលហ្វឹកហាត់ ជំនាញលក់ និងជំនួញទំនាក់ទំនងឲ្យបានដឹងសព្វគ្រប់។បន្ទប់មកយើងទៅទំនាក់ទំនងទៅទទួលផលិតផលផ្តាច់មុខពីក្រុមហ៊ុនថ្មី ដែលទើបតែផលិតបាននូវផលិតថ្មីដែលមិនទាន់វាយលុកចូលទីផ្សារ។

ក្រុមហ៊ុនទាងនេះនឹងឲ្យផលិតផលមកអ្នកលក់ទទេដោយមិនចាំបាច់មានប្រាក់តម្កល់​ ឬក៏មិនចាំបាច់ទិញពួកគេឡើយ។នៅពេលដែលអ្នកលក់បានប្រាក់សឹមយកមកចែកភាគលាភជាមួយក្រុមហ៊ុន។ឲ្យតែអ្នកគ្រប់គ្រងការលក់បានល្អ មិនធ្វើឲ្យបាត់បង់ប្រាក់របស់ក្រុមហ៊ុននោះក្រុមហ៊ុននឹងសហការជាមួយអ្នកយ៉ាងរីករាយបំផុត។ធ្វើយ៉ាងនេះយូរៗទៅអ្នកប្រាកដជានឹងក្លាយទៅជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងផ្តាច់មុខផលិតផលសម្រាប់ក្រុមរបស់អ្នក។

វិធីនេះអាចឲ្យអ្នកក្លាយជាម្ចាស់ក្រុមហ៊ុនដោយមិនចាំបាច់ប្រើលុយ។ ដូច្នេះអ្នកត្រូវរៀនសូត្រអំពីការលក់និងបណ្តុះបណ្តាលការលក់ទៅក្រុមរបស់អ្នកជាប្រចាំ ដើម្បីឲ្យពួកគេមានជំនួញលក់ប្រកបដោយប្រសិទ្ធភាព អាចប្រកួតប្រជែងឈ្នះអ្នកលក់ផ្សេងៗទៀត។


ចំពោះក្រុមលក់របស់អ្នកមិនមែនជាអ្នកស៊ីប្រាក់់ខែទេ ពួកគេនឹងស៊ីប្រាក់កម្រៃជើងសារដែរ។ ធ្វើបែបនេះទើបយើងមិនប្រថុយប្រថានក្នុងការបើកប្រាក់ខែជូនពួកគាត់ ម្យ៉ាងទៀតពួកគេក៏អាចរកប្រាក់ចំណូលបានច្រើនជាងស៊ីប្រាក់ខែទៅទៀត។


យើងជាប្រធានមុននឹងសម្រេចចិត្តទទួលផលិតផលរបស់ក្រុមហ៊ុនណាមកលក់ត្រូវសិក្សាអំពីភាពស័ក្តិសមនៃផលិតផលនោះឲ្យបានហ្មត់ចត់ជាមុនសិន។ ផលិតផលដែលអាចចាត់ទុកថាស័ក្តិសមគឺត្រូវមានគុណភាព មានតម្លៃសមរម្យមានប្រយោជន៍ចំពោះជាតិ ឬមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ម្យ៉ាងទៀតមានប្រយោជន៍ចំពោះជាតិ មិនខុសច្បាប់ ឬមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ម្យ៉ាងទៀតមានប្រយោជន៍ចំពោះជាតិ មិនខុសច្បាប់ឬមានច្បាប់អនុញ្ញាតត្រឹងត្រូវម្យ៉ាងទៀតអាចផ្ដល់ឱកាសឲ្យអ្នកច្រើន។

No comments