បង្កើតមុខរបរតាមរយៈ ការបើកសាលាបង្រៀនកាត់សក់បុរស
នៅក្នុងភូមិមួយគួរតែមានជាងកាត់សក់ម្នាក់ ហើយគ្រប់ភូមិទាំងអស់ទូទាំងខេត្ត ឬប្រទេក៏គួរតែមានជាងកាត់សក់គ្រប់ភូមិដែរ។បុរសគ្រប់រូបដុះសក់រាល់ថ្ងៃ ដែលពួកគាត់ត្រូវការកាត់មួយខែពី ទៅបីដង។យើងបានឃើញហើយសព្វថ្ងៃមិនទាន់មានជាងកាត់សក់គ្រប់ភូមិនៅឡើយទេ ជួនកាលមួយឃុំទើបមានជាងកាត់សក់ម្នាក់។ហើយបើទោះជាមានក៏ជាងកាត់សក់ទាំងអស់នោះមិនទាន់ចេះកាត់សក់គ្រប់ម៉ូដតាមក្បួនច្បាប់ត្រឹមត្រូវនោះដែរព្រោះជាងកាត់សក់ខ្លះមិនបានរៀនសូត្រមានរូបមន្ត និងគរុកោសល្យអ្វីឡើយ។
នេះជាឱកាសមួយដែលយើងអ្នកធ្វើជាគ្រូបង្រៀនកាត់សក់ហើយបើកសាលាបង្រៀនកាត់សក់ឲ្យបានទំនើប និងទាន់សម័យ។ដើម្បីក្លាយជាគ្រូបង្រៀនកាត់សក់ដ៏ឆ្នើមម្នាក់ យើងត្រូវចេះវិជ្ជាកាត់សក់ឲ្យបានគ្រប់ម៉ូតតាមការកុម៉្មង់របស់អតិថិជន គឺត្រូវចេះកាត់សក់ម៉ូតសម័យ
និងបុរាណសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ ដើម្បីចេះ និងមានជំនាញកាត់សក់យើងត្រូវសិក្សារៀនសូត្រពីគ្រូកាត់សក់ខ្មែរនិងបរទេសជំនាញព្រមទាំងរៀនច្នៃប្រឌិតដោយខ្លួនឯងជាប្រចាំបន្ថែមទៀត។
ក្រោយពីរៀនចេះហើយ យើងត្រូវបើកសាលាបង្រៀនសិស្សដែលចង់ក្លាយជាជាងកាត់សក់តាមភូមិ។ យើងបង្រៀនទាំងពីរបៀបកាត់សក់ចិត្តសាស្ត្រទំនាក់ទំនងជាមួយអតិថិជន និងយុទ្ធសាស្ត្រទាក់ចិត្តអតិថិជន។ យើងក៏ត្រូវបង្រៀនអំពីរបៀបរៀបចំតុបតែងហាងកាត់សក់ឲ្យមានសោភ័ណភាព និងភាពទាក់ទាញដែរ។
ក្រោយពីកាបង្រៀនហើយ យើងក៏អាចលក់សម្ភារកាត់សក់ទៅឲ្យសិស្សផងដែរ។ សម្ភារខ្លះយើងអាចលក់ជាប្រចាំខែបានដូចជា ថ្នាំបាញ់សក់និងឡាមកោរពុកមាត់ជាដើម។ អ្នករកស៊ីត្រូវមានគនិតបង្កើតផលចំណេញទៅដល់មនុស្សនិងទាញផលចំណេញពីមនុស្សត្រលប់មកវិញប្រកបដោយក្រមសិលធម៌ និងភាពសុចរិក។
អត្ថបទដកស្រង់ចេញពី អួនសារ៉ាត់



Post a Comment