MokroborAds

បង្កើតមុខរបរដោយ លក់វត្ថុកែច្នៃ



វត្ថុកែច្នៃសំដៅលើស្នាដៃរប្លែកស្នាដៃប្លែកទាំងអស់ដែលត្រូវបង្កើតឡើងដោយផ្ទាល់ដៃរបស់មនុស្សដែលមើលទៅហាក់បីដូចជាប្លែកអស្ចារ្យ។យើងត្រូវបង្កើតសាលតាំងពិព័រណ៍ទាំងអស់នោះ រួចប្រកាសប្រមូលឬទិញស្នាដៃទាំងអស់នោះមកដាក់តាំងពិព័រណ៍ ឬលក់ដេញថ្លៃ។បែបនេះធ្វើឲ្យប្រជាជនខំប្រឹងបង្កើតស្នាដៃជាបន្តទៀត ហើយក៏អាចធ្វើឲ្យពួកគាត់រកចំណូលបានផងដែរ។


មានមនុស្សជាច្រើនបានបង្កើតស្នាដៃជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់មានឱកាសបង្ហាញស្នាដៃទាំងអស់នេះនៅឡើយទេដូច្នេះការដែលយើងបង្កើតកម្មវិធីលក់ស្នាដៃច្នៃប្រឌិតនេះនាំឲ្យពួកគេមានឱកាស និងមានទឹកចិត្តខំធ្វើឲ្យកាន់តែប្រសើរជាងនេះនៅទៀត។វាមិនចំណាយដើមទុនច្រើនទេ
ព្រោះថាស្នាដៃទាំងអស់របស់ពួកគេយើងប្រកាសស្នើរឲ្យយកមកដាក់តាំងដោយស្ម័គ្រចិត្តក្រោយពេលលក់បានទើបប្រគល់ប្រាក់ឲ្យពួកគេតាមក្រោយដោយដកភាគរយដែលយើងបានចរចាគ្នានោះទុក។



ចំពោះស្នាដៃទាំងអស់នោះ មុននឹងអនុញ្ញាតឲ្យដាក់តាំងពិព័រណ៍ក្នុងហាង ឬសាលរបស់ពួកយើងត្រូវពិនិត្យពិចារណាឲ្យបានច្បាស់លាស់គឺយើងយកតែស្នាដៃណាដែលត្រូវបានបង្កើតឡើងដោយដៃផ្ទាល់ដូចជាការបូប​ ស្បែកជើង រូបចម្លាក់ ផ្ទាំងគំនូរ សៀវភៅអាន ខ្សែភាពយន្ត តុ ទូ កៅអី
ឆ្នាំង ត្បាល់កិន រទេះគោ សម្លៀកបំពាក់ បទចំរៀង...។ល។
វាជាយុទ្ធសាស្ត្រលក់មួយដ៏ល្អ និងមានប្រសិទ្ធភាព។វាក៏ជាវត្ថុដែលមានតម្លៃជាវប្បធម៌ផង
និងបញ្ជាក់អំពីគំនិតប្រាជ្ញារបស់ប្រជាជនយើងផងដែរ។

No comments