ចាប់បានរថយន្តដឹកលើសទម្ងន់ ៤៩៥គ្រឿង និងពិន័យជាង ៨រយលានរៀល ក្នុងខែតុលា ឆ្នាំ២០១៧
Seized 495 overloaded trucks and leveraged fines over 8 Hundred million riels in October 2017
---
ក្នុងខែតុលា ឆ្នាំ២០១៧ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៤៩៥គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៨៣២.៨៤៥.០០០រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១៤៧ គ្រឿង គឺពី ៦៤២ គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៧ មក ៤៩៥ គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៧ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៣២តោន។
ប្រភព Fb : ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT












Post a Comment