ពិសេសណាស់! ក្រុមហ៊ុនមួយនឹងនាំចេញម្សៅដំឡូងមី ២លានតោនពីកម្ពុជា ក្រោយរោងចក្រដំណើរការ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសូងកសិកម្ម បានសរសេររៀបរាប់នៅលើហ្វេសបុកលោកថា រោងចក្រនេះ មានសមត្ថភាពផលិតម្សៅមីរហូតដល់ ២ លានតោន សម្រាប់នាំចេញពីកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា ក្រុមហ៊ុននេះ នឹងចាប់ដំណើរការសាងសង់រោងចក្រចំនួន ៥ នៅក្នុងឆ្នាំ ២០១៨ ខណៈផែនការសាងសង់រោងចក្រចំនួន ១០ នឹងរួចរាល់ឲ្យបាននៅឆ្នាំ២០២០។
យ៉ាងណាមិញ ក្រសូងមិនបានបង្ហើបពីទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុននោះឡើយ ខណៈគោលនយោបាយជាតិដំឡូងមីសម្រាប់គាំទ្រកសិកម្មដំឡូងមីដែលគ្រោងនឹងដាក់អនុវត្តក្នុងពេលឆាប់ៗនេះ។
តាមរបាយការណ៍ក្រសួងកសិកម្ម ការដាំដុះដំឡូងមីនៅកម្ពុជាចាប់ពីឆ្នាំ២០០០ ប្រមាណ ១៦ពាន់ហិកតា កើនដល់ជាង ៦០០ពាន់ហិតា ហើយបានផ្តល់ទិន្នផលសរុប ១៣លានតោន កាលពីឆ្នាំ២០១៦ ក្នុងនោះខេត្តបាត់ដំបង មានដីដាំដុះធំជាងគេ ទំហំ ១៥៥ ៤២៤ ហិកតា៕

Post a Comment